អ្នកជួយកម្មវិធី កូដបើកចំហ រាប់ពាន់អ្នកអើយ បានចំណាយពេលរហូតដល់ទៅ៣ឆ្នាំ ដើម្បីពាំនាំនូវ Drupal ៧, ដែលជាកំណែដែលអាចបត់បែនបាន និង ងាយស្រួលប្រើ។ Drupal បានដំណើរការនៅលើគេហទំព័រមួយចំនួនធំ, ដែលរួមបញ្ចូលក្នុងគេហទំព័រខ្លះទៀត ដែលអ្នកបានស្គាល់។ ប្រភេទពាណិជ្ជកម្មផ្សេងៗជាច្រើន មានដូចជា, ភ្នាក់ងាររដ្ឋាភិបាល, មិនរកប្រាក់កម្រៃ, និងគេហទំព័រផ្ទាល់ខ្លួនផ្សេងៗ ត្រូវបានស្រាវជ្រាវ ឃើញថា Drupal បានផ្ដល់ឲ្យពួកគេនូវ ល្បឿន និង កម្លាំងភាព តាមតែពួកគេត្រូវការ នៅក្នុងកញ្ចប់បើកចំហ ដែលងាយស្រួលរៀននេះ។ នៅពេលឥឡូវ Drupal 7 ណែនាំ នូវការធ្វើឲ្យប្រសើរឡើង ដូចជាការដំឡើងបែបសាមញ្ញា, របារឧបករណ៍ និង របារផ្លូវកាត់ ត្រូវបានរក្សាភាពដដែល, បានរៀបចំមាតិកា, អ្នកប្រើប្រាស់, និងការកែសម្រួលសណ្ឋានទិដ្ឋភាព, និងជាច្រើនផ្សេងទៀត។ Drupal 7 ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងចំនួន១២ចំណុច សម្រាប់អ្នកអភិវឌ្ឍ និង អ្នកគ្រប់គ្រងប្រព័ន្ធ ដូចជា ភាពអាចបត់បែននូវវាលប្រព័ន្ធថ្មី, ការធ្វើបច្ចុប្បន្នកម្មបានល្អ និង តម្ហែទាំទម្រង់ការ, និង វិធីភ្ជាប់ Drupal ទៅនឹងបណ្ដុំទិន្នន័យដែលអ្នកមាន។ Drupal អាចត្រូវបានប្រើដើម្បីបង្កើត ប្រភេទគេហទំព័រផ្សេងៗ ដែលមានសភាពធំទូលាយ។ ស្នូល Drupal មានសមត្ថភាពក្នុងការបន្ថែមប្រភេទមាតិកា និង បន្ថែមនូវអក្សរផ្សេងៗផ្ទាល់ខ្លួន, ឬ វាលឯកសារ ទៅកាន់មាតិកា ឬ អ្នកប្រើប្រាស់។ ប្រព័ន្ធចំណាត់ក្រុម (Taxonomy)ដ៏ធំទូលាយរបស់ Drupal អនុញ្ញាតឲ្យអ្នក បង្កើតការរៀបចំដែលអាចបត់បែនបាន នៃមាតិការបស់អ្នក ដែលពឹងផ្អែកនៅលើ ចំណាត់ក្រុម ឬ ស្លាក។ ជាមួយកម្លាំងភាព និង ការរីកដុះដាលលឿននៃសហគមន៍អ្នកអភិវឌ្ឍ ជាមួយនឹង កម្មវិធីបន្ថែមជាច្រើនទៀតនោះ យើងនឹងងាយស្រួលក្នុងការពង្រីក Drupal ជាមួយនឹងមុខងារផ្សេងៗដូចជា ទំព័រសារ, វិចិត្រសាលរូបភាព, ការគ្រប់គ្រងឯកសារសម្លេង និង វីដេអូ, ការគ្រប់គ្រង កាលបរិច្ឆេទ និង ប្រតិទិន ទីតាំងភូមិសាស្ត្រ, ប្រព័ន្ធវាយតម្លៃ, ជំនួញលើអ៊ីនធឺណិត, និងអ្វីៗផ្សេងទៀត។ ប្រសិនបើអ្នកបាននិងកំពុងប្រើកំណែមុន សូមទាញយក Drupal 7 ឥឡូវនេះ ដើម្បីធ្វើការស្រាវជ្រាវទៅលើ បម្លាស់ប្ដូរដ៏អស្ចារ្យ។ ម៉ូឌុលដែលមានប្រជាប្រិយភាព ដែលអ្នកបាននិងកំពុងតែប្រើនេះ គឺវាមានកំណែសម្រាប់ Drupal 7 ហើយ ឬ វាបានចែកកំណែសម្រាប់ Drupal ៧ រួចហើយ។ ប្រសិនបើអ្នកកំពុងប្រើប្រព័ន្ធគ្រប់គ្រងមាតិកាផ្សេង ឬ អ្នកប្រសិនបើអ្នកគិតចង់ដំឡើងគេហទំព័រថ្មីនោះ សូមសាកល្បងមើល Drupal 7 ដែលវាអាចធ្វើឲ្យគេហទំព័ររបស់អ្នក មានលក្ខណៈពិសេស ជាមួយនឹងការកែប្រែតាមចំណង់ចិត្តរបស់អ្នក។ ទាញយក Drupal 7 ឥឡូវនេះពី drupal.org ។ Drupal 7 - ងាយស្រួលជាង និង មានឥទ្ធិពលជានិច្ច។